កូនទន្សាយពីរក្បាល (ភាគបន្ត)

មានថ្ងៃមួយវាបានទៅរកចំណីនៅក្នុងព្រៃនោះជាធម្មតាហើយឪ្យប្អូនរបស់វាចាំនៅសំ_បុក។ពេលដែលវាកំពុងតែដើររកចំណីវាស្រាប់តែប្រទះឃើញព្រានព្រៃម្នាក់កំពុងតែបាញ់សត្វ។ពេលនោះវាភ័យយ៉ាងខ្លាំងវាក៏បានពួននៅក្នុងគុម្ពព្រៃតូចមួយ។
មិនយូរប៉ុន្មានវាបានគិតថា វាត្រូវតែទៅសំបុករបស់វាវិញមិនដូច្នោះទេ ប្អូនរបស់វាពិតជាមានគ្រោះថ្នាក់ជាមិនខាន។គិតហើយវាក៏បាន លោតចេញពីគុម្ពព្រៃតូចមួយនោះ ពេលវាកំពុងលោតចេញយ៉ាងលឿននោះ ព្រានព្រៃក៏បានឃើញកូនទន្សាយហើយបានតាមចាប់កូនទន្សាយនោះ។
ពេលនោះវាមិនបានលោតទៅសំបុករបស់វា ទេព្រោះវាគិតថា’បើវាទៅសំបុកវិញនោះ មិនមែនមានតែវាតែម្នាក់ ទេដែលមានគ្រោះថ្នាក់សូម្បីតែប្អូនរបស់វាក៏អាចមានគ្រោះថ្នាក់ដែលគិតហើយក៏ខំប្រឹងលោតយ៉ាងលឿនចូលក្នុងព្រៃរហូតដល់ព្រានព្រៃតាមលែងទាន់។ក៏ទោះបីជាព្រានតាមមិនទាន់ទន្សាយនោះក៏ពិតមែនប៉ុន្តែព្រានម្នាក់នោះបានធ្វើអន្ទាក់ដើម្បីចាប់សត្វជាច្រើនហើយដាក់នៅពាសពេញក្នុងព្រៃមួយនោះ។សូម្បីតែផ្លូវកូនទន្សាយឆ្លងកាត់ជាញឹកញាប់ដើម្បីទៅសំបុករបស់វាវិញនោះក៏មានអន្ទាក់របស់ព្រានព្រៃនោះដែរ។
នៅពេលដែលកំពុងតែធ្វើដំណើរដើម្បីត្រឡប់ទៅកាន់សំបុកវិញនោះកូនទន្សាយក៏បានជាប់និងអន្ទាក់របស់ព្រានព្រៃ។ឯកូនទន្សាយប្អូនវិញឃើញថាបងទៅរកចំណីតាំងពីព្រឹករហូតជិតដល់ថ្ងៃហើយវាក៏បានទៅកន្លែងដែលវាទាំងពីរតែងតែទៅជាញឹកញាប់ហើយដើររកបងក្នុងព្រៃសព្វកន្លែងហើយក៏នៅតែមិនឃើញពេលនោះទន្សាយជាប្អូនក៏បាប់ផ្ដើមបារម្ភយ៉ាងខ្លាំង។
No comments