Breaking News

ប្រធានអត្ថាធិប្បាយពិភាក្សា



១.និយមន័យ

     តែងសេចក្ដីបែបពិភាក្សាគឺជាប្រភេទអត្ថាធិប្បាយមួយបែបដែលតម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា​ វែកញែក​ រកខុសត្រូវ ល្អអាក្រក់ សមស្របឬមិនសមស្របហើយយកមកធ្វើការថ្លឹងថ្លែងដើម្បីរកលទ្ធផលសមរម្យមួយ។
     ជាទូទៅប្រធានបែបពិភាក្សាតែងមានមតិប្រឆាំងគ្នា ដែលឋិតនៅលើទ្រឹស្ដីបដិសំយោគរួមាន:
-         មតិទី១ជាមតិស្រប
-         មតិទី២ជាមតិផ្ទុយ
-         មតិសំយោគឬមតិពិភាក្សា។

២.លក្ខណៈសំគាល់

     ប្រធានតែងសេចក្ដីបែបពិភាក្សាមាមនលក្ខណៈសំគាល់២យ៉ាងគឺ៖

     ១.ពាក្យចោទសួរ

-         តើអ្នកយល់យ៉ាងណា ?
-         តើមតិនេះត្រឹមត្រូវដែលឬទេ ?
-         តើអ្នកមានយោបល់យ៉ាងណា ?
-         តើអ្នកយល់ដូចម្ដេច ?
-         តើមតិនេះត្រូវឬខុស ?
-         តើមតិទាំងពីរមួយណាតរឹមត្រូវជាង ?

២.ពាក្យបង្គាប់

-         ចូរមកស្រាយ។
-         ចូរពិភាក្សា។
-         ចូរវិនិច្ឆ័យ។
-         ចូរវែកញែករកខុសត្រូវ។
-         ចូរបង្ហាញ។

៣.ប្រភេទប្រធានពិភាក្សា

     តែងសេចក្ដីបែបពិភាក្សាត្រូវបែងចែក២ប្រភេទធំៗគឺ

     ១.ប្រធានពិភាក្សាមិនពេញលេញ

      គេអាចស្គាល់ប្រធានប្រភេទនេះបានដោយសារ
+       ប្រធានមានមតិតែមួយហើយមតិនោះត្រូវខ្លះខុសខ្លះ។
ឧ.មតិមួយបានពោលថាការសិក្សាអក្សរសិល្ប៍គឺសម្រាប់តែការកំសាន្តប៉ុណ្ណោះ
      តើមតិនេះត្រឹមត្រូវដែលឬទេ ? ចូរពិភាក្សា។
+       ប្រធានមានមតិតែមួយតែមតិនោះមានអត្ថន័យខុសទាំងស្រុង។
ឧ.អ្នកខ្លះយល់ថាការប្ដូរឈ្មោះភូមិក្រាំងលាវទៅជាភូមិតិរច្ឆានគឺជាការត្រឹមត្រូវណាស់
      តើមតិនេះត្រឹមត្រូវដែលឬទេ ?ចូរវិនិច្ឆ័យ។

      ២.ប្រធានពិភាក្សាពេញលេញ

      ​​  ប្រធានប្រភេទនេះមានមតិពីរជានិច្ចហើយមតិនីមួយៗសុទ្ធតែមានន័យសមស្របរៀងៗខ្លួន។
ឧ.មតិមួយបានយល់ថាសុភមង្គលស្ថិតនៅលើទ្រព្យសម្បត្តិ។តែមតិមួយទៀតបានយល់ថាសុភមង្គលស្ថិតនៅលើចិត្ត
      តើអ្នកមានយោបល់បែបណា ?ចូរបកស្រាយ។
គម្រេងអត្ថាធិប្បាយបែបពិភាក្សា
I.   សេចក្ដីផ្ដើម
+       លំនាំបញ្ហា ការបង្ហាញគំនិតទូទៅឱ្យទាក់ទងនិងប្រធាន។
+       ចំណូលបញ្ហា ការលើកយកគោលគំនិតរបស់ប្រធានមកបង្ហាញ។
+       ចំណោទបញ្ហា ការចោទទៅលើបញ្ហាប្រធានតែមានលក្ខណៈខុសគ្នាពីប្រធានបែបពន្យ-ល់។
*       បើប្រធានមានមតិតែមួយយើងត្រូវចោទសួរថាៈ
-       តើមតិខាងលើត្រឹមត្រូវឬទេ?
-       តើមតិខាងលើសមស្របឬទេ?
-       តើមតិនេះត្រូវឬខុស?
*       បើប្រធានមានមតិពីរផ្សេងគ្នាយើងត្រូវចោទសួរថាៈ
-       តើមតិទាំងពីរខាងលើមួយណាត្រឹមត្រូវជាង?
-       តើមតិទាំងពីរខាងលើមួយណាខុសមួយណាត្រូវ?
-       តើមតិទាំងពីរនេះសមស្រប់ដែលឬទេ?
II. តួសេចក្ដី
+       ឃ្លាភ្ជាប់សេចក្ដី
+       ពន្យល់ពាក្យគន្លឹះ
+       ពន្យល់ន័យប្រធាន
+       បកស្រាយប្រធាន
*       មតិស្រប
-       ពន្យល់បកស្រាយបង្ហាញគំនិតគាំទ្រចំពោះមតិរបស់ប្រធានព្រមទាំងលើកឧទាហណ៍ឬភស្តតាងផ្សេងៗមកបញ្ជាក់ឱ្យបានច្បាស់លាស់។
-       សរុបមតិស្របដោយអះអាងការពារទៅតាមអ្វីដែលយើងបកស្រាយរួច។
*       មតិផ្ទុយ
-       លើកទស្សនៈមកពន្យល់ឱ្យលំអៀងឬផ្ទុយពីមតិស្របហើយក៏ត្រូវមានអំណាស់អំណាងនិងឧទាហណ៍មកបញ្ជាក់ផងដែរ។
-       សរុនមតិផ្ទុយពោលគឺគាំទ្រអ្វីដែលបានបកស្រាយរួច។
*       មតិពិភាក្សា គឺជាការវិនិច្ឆ័យរវាងមតិស្របនិងមតិផ្ទុយដើម្បីរកមើលមតិណាមួយដែលត្រឹមត្រូវ(ចំពោះប្រធានពិភាក្សាមិនពេញលេញ)។ចំពោះប្រធានពិភាក្សាពេញលេញយើងត្រូវគាំទ្រមតិទាំងពីរ)។
*       មតិសំយោគ ជាទំនាក់ទំនងបូកបញ្ជូលគ្នារវាងមតិស្របនិងមតិផ្ទុយដែលនៅមានចំណុចខ្វះខាត។ជួលកាលមតិសំយោគគឺជាគំនិតមួយផ្សេងទៀតដែលគេបង្កើតថ្មីដើម្បីបន្ថែមលើមតិស្របនិងមតិផ្ទុយព្រោះមតិទាំងពីរមិនទាន់ត្រឹមត្រូវគ្រាប់ជ្រុងជ្រោយ។
    III. សេចក្ដីបញ្ចប់
-       សន្និដ្ឋាន ជាការវាយតម្លៃចុងក្រោយទៅលើមតិប្រធានថាត្រឹមត្រូវឬមិនត្រឹមត្រូវ។
-       ទស្សនៈផ្ទាល់ខ្លួន ជាសំណូមពរឬមតិចុងក្រោយរបស់អ្នកអត្ថាធិប្បាយក្នុងការផ្ដល់យោលបល់ឬគំនិតណាមួយទៅលើមតិប្រធាន។

No comments