កូនទន្សាយពីរក្បាល

កាលពីព្រេងនាយមានកូនទន្សាយពីរក្បាលជាបងប្អូននិងគ្នាហើយស្រលាញ់គ្នាខ្លាំងណាស់។វាទាំងពីររស់នៅក្នុងព្រៃមួយកន្លែងដែលមិនសូវឆ្ងាយពីរភូមិរបស់អ្នកស្រុកប៉ុន្មានទេ។វារស់នៅក្នុងព្រៃនោះយ៉ាងសប្បាយរីករាយ។បន្ទាប់ពីម្ដាយរបស់ពួកវាបានស្លាប់ទៅទន្សាយជាបងគឺជាអ្នកចិញ្ចឹមមើលថែប្អូនជំនួសម្ដាយរបស់វា។
ជារៀងរាល់ថ្ងៃទន្សាយជាបងទៅរកចំណីឱ្យប្អូនរបស់វាជានិច្ចមិនដែលខានម្ដងណាឡើយ។ទោះបីជាលំបាកហត់នឿយយ៉ាងណាក្ដីក៏វាមិនដែលត្អូញត្អែប្រាប់ប្អូនរបស់វាម្ដងណាឡើយ។វាស្រលាញ់ប្អូនវាខ្លាំងណាស់ហើយវាតែងតែទៅលេងជាមួយប្អូនរបស់វានៅលើវាលស្មៅក្នុងព្រៃជានិច្ច។
(មានភាគបន្ត...)
No comments