កូនទន្សាយពីរក្បាល (ភាគបញ្ចប់)

ព្រានព្រៃនោះមានកូនស្រីម្នាក់អាយុ១២ឆ្នាំដែលនៅចាំនៅឯផ្ទះ។ពេលដែលកូនស្រីឃើញពុករបស់ខ្លួនធ្វើដំណើរមកវិញព្រមទាំងសត្វជាច្រើន ក៏ចេញទៅទទួលឪពុកហើយទទួលសត្វពីពុកយកទៅទុក ដើម្បីយកទៅលក់និងធ្វើម្ហូបសម្រាប់ឪពុកផងដែរ។
ពេលនោះនាងឃើញកូនទន្សាយហើយក៏ស្រឡាញ់កូនទន្សាយចង់ទុកចិញ្ចឹម ប៉ុន្ដែកូនទន្សាយបានសុំអង្វរអោយដោះលែងវាព្រោះវាត្រូវទៅមើលថែប្អូនរបស់វានៅឯក្នុងព្រៃនោះវិញព្រោះប្អូនរបស់វានៅតូចហើយមិនដែលនៅតែម្នាក់ឯងបែបនេះពីមុនមកទេ។ពេលដែលកូនស្រីរបស់ព្រានស្ដាប់ហើយក៏អាណិតយ៉ាងខ្លាំង និងព្រមដោះលែងកូនទន្សាយ។
ឯកូនទន្សាយប្អូនវិញនៅឯក្នុងព្រៃគិតតែពីដើររកបងបណ្ដើរ យំបណ្ដើរមិនដេកពួនសោះព្រោះវាបារម្ភពីបងរបស់វាខ្លាំងណាស់។នៅពេលដែលទន្សាយបងត្រូវកូនស្រីព្រានដោះលែងហើយនោះក៏ធ្វើដំណើរយ៉ាងលឿនសំដៅទៅរកសំបុកវិញ។ពេលទៅដល់សំបុកវិញឃើញប្អូនកំពុងយំក៏អាណិតប្អូនយ៉ាងខ្លាំង ឯប្អូនវិញឃើញបងត្រឡប់មកវិញក៏លែងយំហើយសប្បាយចិត្ដយ៉ាងខ្លាំង។តាំងពីពេលនោះមកកូនទន្សាយទាំងពីររស់នៅក្នុងព្រៃជាមួយគ្នាយ៉ាងសុខសាន្ដ។
No comments