Breaking News

ប្រធានបទ: សុភាសិតខ្មែរមួយចែងថា “ការងារជាមាសប្រាក់”



  សេចក្ដីអធិប្បាយ
 ​ មនុស្សយើងទាំងឡាយរមែងតែងចង់បាននូវទ្រព្យសម្បត្តិ មាសប្រាក់កែវកង។ដើម្បីសម្រាចតាមបំណងប្រាថ្នានេះបានលុះត្រាតែយើងខិតខំស្វះស្វែងរកកិច្ចការងារត្រឹមត្រូវបានជាប្រចាំ។ហេតុដូចនេះហើយទើបមានសុភាសិតខ្មែរមួយចែងថាការងារជាមាសប្រាក់
   ​តើសុភាសិតខាងលើនេះមានអត្ថន័យដូចម្ដេច?
   ​ដើម្បីជាជំនួយដល់ការបកស្រាយសុភាសិតខាងលើនេះឱ្យបានក្បោះក្បាយ យើងគប្បីយល់ពាក្យគន្លឹះរបស់ប្រធានជាមុនសិន។ការងារមានន័យថាកិច្ចការប្រកបមុខរបរ ចិញ្ចឹមជីវិត។រីឯមាសប្រាក់មានន័យថាលុយកាក់ ទ្រព្យសម្បត្តិ មាសពេជ្រកែវកងទាំងឡាយ។ដូចនេះមតិរបស់ប្រធានមានន័យថា កិច្ចការងារទាំងឡាយដែលជាមុខរបរចិញ្ចឹមជីវិតដោយមានភាពត្រឹមត្រូវពិតជាទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ ពេជ្រកែវកង ដែលជាតម្រូវការរបស់មនុស្សយើង។
   ​យោងតាមន័យសេចក្ដីខាងលើយើងអាចនិយាយបានថា ការងារទាំងឡាយណាដែលមានភាពត្រឹមត្រូវសុចរិតទៀងត្រង់ សមស្រប់ទៅតាមច្បាប់​ និង មិនធ្វើឲ្យមានការប៉ះពាល់ផលប្រយោជន៍របស់អ្នកដទៃឡើយ។យ៉ាងណាមិញអ្នកនិព្ធបានលើកយកខ្លឹមសារសំខាន់ៗមកឲ្យតួអង្គនីមួយៗមកអនុវត្តតាម។ជាក់ស្ដែងក្នុងរឿងកុលាបប៉ៃលិនអ្នកនិព្ធលោកញ៉ុក ថែម បានលើកយកសកម្មភាពរបស់ចៅចិត្រខិតខំបំពេញកិច្ចការងារជូនលោកហ្លួងរតនសម្បត្តិប្រកបដោយភាពត្រឹមត្រូវសុចរិតទៀងត្រង់ជាហេតុដែលធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តបានលើកយកចៅចិត្តធ្វើជាកូនប្រសាររបស់លោក   ​ដែលធ្វើឲ្យជីវិតរបស់ចៅចិត្រទទួលបានពន្លឺសុភមង្គលដ៏ត្រចះត្រចង់។
   រួមមកយើងអាចសរុបសេចក្ដីបានថាការងារពិតជាមាសប្រាក់ពិតប្រាកដមែន ពីព្រោះថាលុយកាក់ ទ្រព្យសម្បត្តិ ទាំងឡាយពិតជាបានកើតមានឡើងដោយការប្រកបកិច្ចការងារទាំងអស់ បើយើងខ្ចិលច្រអូសនិងការងារ យើមិនអាចទទួលបានលុយកាក់មាសពេជ្រកែវកងបានឡើយ។
   ​យោងតាមការបកស្រាយរួចមកហើយើងអាចសន្និដ្ឋានបានថាមតិរបស់ប្រធានពិតជាមានអត្ថន័យ និង តម្លៃដ៏ល្អជ្រាលជ្រៅបំផុតដោយបានបង្ហាញដោយយើងបានដឹងយ៉ាងច្បាស់ពីរាល់កិច្ចការងារទាំងឡាយពិតជានាំឲ្យយើងក់តមាន ទ្រព្យសម្បត្តិ មាសពេជ្រ កែវកងជាពិតប្រាកដ។ដូចនេះក្នុងនាមជាមនុស្សម្នាក់ៗដើម្បីទទួលបាននូវទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ មាសពេជ្រកែវកង យើងត្រូវខិតខំរិះរកកិច្ចការងារប្រកបដោយសុចរិត​។

2 comments: