សត្រូវ ក្លាយជាមិត្ត

នៅអនុវិទ្យាល័យជនបទមួយ មានក្មេងប្រុសម្នាក់ដែលជាកូនអ្នកមាននិងជាក្មេងកំហូចប្រចាំថ្នាក់ទី 9 “B” ឈ្មោះ ឃុន សេដ្ឋា។ វាមិនដែលស្ដាប់គ្រូឡើយព្រោះអាងខ្លួនជាកូនអ្នកមាន។សិស្សមួយចំនួននៅក្នុងថ្នាក់មិនចូលចិត្ត សេដ្ឋា ព្រោះវាតែជជែកគ្នានិងមិត្តរបស់គេគឺ វីរៈ និងប៊ុន ថេង ។
នៅព្រឹកមួយ សេដ្ឋា បានធ្វើទង្វើនោះដដែលៗដោយមិនខ្វល់ថាមានគ្រូឬអត់ទេ។បន្ទាប់មកមានក្មេងស្រីម្នាក់ ជាសិស្សពូកែប្រចាំសាលា ឈ្មោះថា គ្រី លីម៉ាឃីម ក្រោកឈរហើយស្រែកស្ដីបន្ទាស សេដ្ឋា។វាគឺធ្វើឲ្យ សេដ្ឋា ខ្មាស់ហើយខឹងនឹង ម៉ាឃីម ដែរ។
ហេតុការណ៍ទាំងនោះធ្វើឲ្យអ្នលទាំងពីរក្លាយជាសត្រូវនឹងគ្នា ។សេដ្ឋា តែងតែទន្ទេញក្នុងចិត្តថា “យើងត្រូវជាអ្នកឈ្នះ ជាអ្នកដែលមានអ្នលកោតខ្លាខនឹងយើងនៅក្នុងសាលានេះ’’ ។
មួយរយៈជិតដល់ថ្ងៃប្រឡងមធ្យមសិក្សាបឋមភូមិ លោកនាយកសាលានិងលោកគ្រូអ្នកគ្រូបានប្រារព្ធកម្មវិធីកម្សាន្តសប្បាយដល់សិស្សានុសិស្សនៅក្នុងសាលា។សេដ្ឋានិងមិត្តភ័ក្ររបស់គេពីរនាក់ទៀត កំពុងរកមធ្យោបាយផ្ចាញ់ ម៉ាឃីម ។
នៅតាមផ្លូវសេដ្ឋាសួរមិត្តរបស់គេថា “តើយើងត្រូវធ្វើអ្វីខ្លះទើបសមពេលដែលនាងស្ដីឪ្យយើងនៅថ្ងៃមុន”។វីរៈឆ្លើយ"អើ យើងគិតថាដល់ថ្ងៃដែលគេប្រារព្ធកម្មវិធីវាជាឧកាសល្អបស់ពួកយើងហើយ”។សេដ្ឋា “ឪកាស?”»។ប៊ុនថេងឆ្លើយគឺជា"ឪកាសសុំទោសម៉ាឃីមនុះអី”»។សេដ្ឋាតប"សុំទោស?”អីចឹងហី “នាងជាអ្នកបង្ករឿងមុនតើ ម៉េចបានត្រូវយើងសុំទោសនាងវិញ”។វីរៈតបវិញ “ទេ!សេដ្ឋាពួកយើងជាអ្នកខុសព្រោះយើងជជែកគ្នាយ៉ាងឮទំហឹងដល់គមុន”។សេដ្ឋានិយាយ"បើចង់ទៅសុំទោសនាងទៅតែពីរនាក់ឯងទៅយើងមិនទៅជាមួយទេវើយ”។ប៊ុនថេងនិងវីរៈឆ្លើយ"អើយើងទៅមុនហើយ”។
ប៊ុនថេងនិងវីរៈបានមកសុំទោសម៉ាឃីមនៅក្នុងថ្នាក់ហើយនិងសុំទោសជំនួសសេដ្ឋាថែមទៀតផង។ម៉ាឃីមបាននិយាយថា “មិនអីទេ!អ្នកទាំងពីរដឹងកំហុសល្អហើយ”។ជួនពេលនោះសេដ្ឋាបានមកដល់ថ្នាក់ គេមិនខ្វល់ពីបណ្តាំមិត្តរបស់ខ្លួននោះទេ។គេនៅតែមិនយកចិត្តទុកដាក់ពេលគ្រូពន្យល់ដដែរ។
លុះពេលរាត្រីបានយល់សុបិនឃើញថា ខ្លួនបានប្រឡងធ្លាក់ធ្វើឪ្យឪពុកម្ដាយរបស់ខ្លួនពិបាកិត្តនិងគេ ហើយឃើញមិត្តរួមថ្នាក់របស់គេសើចចម្អកខ្នួន។សេដ្ឋាព្យាយាមរត់ចេញពីវង់មនុស្សទាំងទឹកភ្នែពាសពេញថ្ពាល់។សេដ្ឋាបានស្ទុះក្រោកពីដំណេកហើយគិតសារឡើងវិញអំពីសុបិនបស់ខ្លួនហើយមានបំណងចង់សុំទោសម៉ាឃីមនិងបង្កើតមិត្តភាពម្ដងទៀត។
ពេលរាត្រីត្រូវបានបញ្ចាប់ថ្ងៃថ្មីលិចឡើងសេដ្ឋាក្រាកពីព្រឹកព្រលឹមហើយទៅសាលាម៉ោង៦:០០ព្រឹក។សេដ្ឋាបានទៅជួយរៀបចំកម្មវិធីនៅសាលាធ្វើឳ្យអ្នករាល់គ្នាផ្លែកចិត្តសូម្បីតែម៉ាឃីម។សេដ្ឋាមិនមាត់កច្រើនទេតែគេខិតខំធ្វើការយ៉ាងសកម្ម។កម្មវិធីដំណើរទៅយ៉ាងរលូនរហូតដល់ចប់។
សេដ្ឋាបានស្កាត់ជួបម៉ាឃីមហើយសុំទោសទៅកាន់ម៉ាឃីម។ពេលនោះម៉ាឃីមក៏សុំទោសសេដ្ឋាវិញដែលធ្លាប់ធ្វើខុសពីមុន។អ្នកទាំងពីរបានអត់ឳនឳ្យគ្នាហើយបានបង្កើតមិត្តភាពនិងគ្នាម្ដងទៀត។សេដ្ឋាបានចាប់ផ្ដើមយកចិត្តទុកដាក់រៀនសូត្រវិញ គេបានទទួលពិន្ទុល្អដូចម៉ាឃីមដែរ។អ្នកទាំងណីរទទួលបានលទ្ធិផល្អនៅចុងឆ្នាំសិក្សាពួកគេក៏បានក្លាយជាកល្យាណមិត្តនរងគ្នាពួកគេរក្សាមិត្តភាពរបស់ពកគេរហត់ចូលប្រឡងសញ្ញាបត្រទុតយភូមិជាប់បាននិទេស្ទល្អដូចគ្នា។ដូច្នោះមិត្តភាពថ្មីបស់ពួកគេគ្មាននរណាអាចបំបាក់បានទៀតឡើយ។
No comments