Breaking News

សេចក្ដីព្យាយាមជាធម៌ដល់ខ្ពង់ខ្ពស់វិសេសជាងភ័ពប្រេងវាសនា



សេចក្ដីអធិប្បាយ​​​​​
        មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសេចក្ដីសុខសុភមង្គលគ្រប់ៗរូប។ដើម្បីសម្រាចនូវគោលបំណងរបស់ខ្លួនគេត្រូវមានសេចក្ដីតស៊ូអំណត់ព្យាយាមជាមូលដ្ឋានគ្រឹះ។អាស្រ័យហេតុដូចនេះហើយទើបមានពំនោលមួយពោលថា​​សេចក្ដីព្យាយាមជាធម៌ដល់ខ្ពង់ខ្ពស់វិសេសជាងភ័ពប្រេងវាសនា
​​​        តើពំនោលនេះមានអត្ថន័យដូចម្ដេច?
        ដើម្បីជាជំនួយក្នុងការបកស្រាយអត្ថបទខាងលើឲ្យពិស្ថារយើងគប្បីយល់ពាក្យគន្លឹះរបស់ប្រធានបទជាមុនសិនសេចក្ដីព្យាយាមមានន័យថាការប្រឹងប្រែងស្រវាស្រទេញថ្មីថ្មោត។ឯភ័ពប្រេងវាសនាមានន័យថាភ័ពសំណាងពីជាតិមុនមានល្អមានអាក្រក់។ដូចនេះមតិរបស់ប្រធានមានន័យថាការខិតខំប្រឹងប្រេងស្រវាស្រទេញស្វែងរកចំណេះវវិជ្ជា ការងារទ្រព្យសម្បត្តិជាគុណធ៌មមួយល្អប្រសើជាងការដែលយើងកើតមកក្នុងត្រកូលខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិរួចជាស្រាចមិនបានខិតខំរកឬក៏យើងមានវាសនាអាក្រក់ក្រីក្រកំព្រាឯកការ។
        យោលទៅតាមន័យសេចក្ដីខាងលើយើងអាចនិយាយបានថាការព្យាយាមវិសេសជាងភ័ពប្រេងវាសនាពីព្រោះការព្យាយាមរៀនសូត្រធ្វើឲ្យយើងមានចំណេះដឹងអាចចិញ្ចឹមជីវិតតទៅថ្ងៃមុខបាន។ការព្យាយាមរកការងារធ្វើនាំឲ្យយើងមានទ្រព្យសម្បត្តិ ការតស៊ូអត់ធ្មត់និងទទួលបានជោគជ័យក្នុងឆាក់ជីវិត។បើយើងមានភ័ពសំណាងកើតមកជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភតែយើងខ្វះសេចក្ដីព្យាយាមរៀនសូត្រស្វែងរកចំណេះដឹងមកដាក់ខ្លួន មិនគិតគូររិះរកការងារធ្វើពោលឡែភ្លឺតភ្លឺនសប្បាយនិងទ្រព្យសម្បត្តិរបស់ឪពុកម្ដាយថ្ងៃណាមួយនិងវិនាសដោយខ្លួនឯងគ្រួសារនិងសង្គមទៀតផង។យ៉ាងណាមិញអក្សរសិល្ប៍ខ្មែរអ្នកនិពន្ធបានបង្ហាញខ្លឹមសារនេះតាមរៈឲ្យតួអង្គអនុវត្តន៍ជាក់ស្ដែងក្នុងរឿងកុលាបប៉ៃលិនចៅចិត្រក្រីក្រមានការព្យាយាមស្វែងរកការងារធ្វើខិតខំកសាងខ្លួនមានសីលធម៌ល្អ ធ្វើឲ្យគាត់ទទួលបានជោគជ័យផុតពីភាពក្រីក្រក្លាហានជាកូនប្រសារលោកហ្លួងរតនសម្បត្តិគហបត្ដីនៅប៉ៃលិន។ឯរឿងផ្កាស្រពោននាងវិធាវីកូនស្រីអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែខ្វះការតស៊ូព្យាយាមរងចាំព្រេងវាសនានាំឲ្យជីវិតទទួលបរាជ័យ។រីឯរឿងទឹកចិត្តកូឡាំងកូឡាំងជាកូនអ្នកស្រែ ខិតខំព្យាយាមរៀនសូត្រមានចំណេះដឹងប្រឹងប្រែងធ្វើការងារក្លាហានជាអ្នកមានទ្រព្យសម្បត្តិ។ផ្ទុយទៅវិញសាណូតជាកូនអ្នកមានខ្ជិលរៀនសូត្រ អាងលើវាសនាល្អ កើតមកលើគំនរទ្រព្យសម្បត្តិហឺហាសប្បាយមិនធ្វើការងារនាំឲ្យវីវិតបរាជ័យ ជំពាក់បំណុលគេ ឪពុកជាប់គុក ទ្រព្យសម្បត្តិត្រូវគេរឹបអូស។
        រួមមកយើងអាចសរុបសេចក្ដីបានថាសេចក្ដីព្យាយាមជាគុណធម៌ដ៏ខ្បង់ខ្ពស់វិសាសវិសាជាងភ័ពប្រេងវាសនានាំទៅរកភាពជោគជ័យ។
        យោលតមការបកស្រាយរួចមកហើយយើងអាចសនិដ្ឋានបានថាមតិរបស់ប្រធានពិតជាត្រឹមត្រូវហើយមានអត្ថន័យល្អក្នុងការអោយតម្លៃលើសេចក្តីព្យាយាមជាមូលដ្ឋាននាំទៅរកភាពជោគជ័យក្នុងជីវិត។ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវព្យាយាមប្រឹងប្រេងរៀនសូត្រគ្រប់មុខវិជ្ជាដើម្បីក្លាយខ្លួនជាសិស្សល្អ​និងជាពលរដ្ឋល្អសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានការអភិវឌ្ឍនាពអនាគត។

No comments