Breaking News

ឆ្កែចចក និងសត្វកុក



នៅក្នុងព្រៃមួយមានសត្វតូចធំជាច្រើនរស់នៅចុះសម្រុងនិងរាប់អានគ្នាជាមិត្តទៅវិញទៅមក។តែមិនមែនមានន័យថា សត្វទាំងនោះមានចិត្តស្មោះត្រង់ប្តូរផ្ដាច់នឹងគ្នាគ្រប់យ៉ាងនោះទេ។

ចចកនិងកុកគឺជាមិត្តនឹងគ្នា។ថ្ងៃមួយចចកបានអញ្ចើញសត្វកុកឲ្យមកទទួលទានអាហារនៅផ្ទះរបស់ខ្លួន ចំណែកឯសត្វកុកក៏ទទួលយល់ព្រមដោយសេចក្ដីរីករាយ។
លុះដល់ទទួលទានអាហារ​ ចចកក៏បានយកចានសំប៉ែតមកដាក់អាហារ ធ្វើឲ្យសត្វកុកដែលមានចំពុះវែងស្រួចមិនអាចបរិភោគកើត។
.ចចកមិនត្រឹមតែមិនបានយកចានមកប្តូរឲ្យទទេ តែបែរជាបរិភោគអាហារទាំងនោះដោយខ្លួនឯងអស់រលីងទៅ។
រំលងប៉ុន្មានថ្ងៃក្រោយមក សត្វកុកក៏បបួលឆ្កែចចកមកលេងផ្ទះរបស់ខ្លួនវិញម្ដង។
លើកនេះសត្វកុកក៏យកថូដែលមានកតូចវែងនកដាក់អាហារសម្រាប់បរិភោគ។
ចចកគ្មានតម្រិះនឹងបរិភោគអាហារក្នុងថូនោះបានឡើយបានត្រឹមតែហិតៗ ហើយឈរស្រក់ទឹកមាត់សម្លឹងមើលសត្វកុកស៊ីអាហារទាំងនោះអស់រលីងទៅ។រឿងនេះចង់អប់រំឲ្យយើងដឹងអំពីទង្វើដែលបានធ្វើទៅលើនរណាម្នាក់ ហើយគេក៏បានធ្វើបែបនោះមកលើយើងវិញដូចគ្នា ដូចពាក្យស្លោកមួយបានពោថា”ប្រព្រឹត្តចំពោះអ្នកដទៃដូចម្តេច គេនឹងប្រព្រឹត្តបែបនោះមកលើយើយវិញដែរ”។

No comments