ប្រធានអត្ថាធិប្បាយពន្យល់
គម្រោង
១. សេចក្ដីផ្ដើម
-
លំនាំបញ្ហា
·
និយាយគំនិតទូទៅទាំក់ទងនឹងប្រធាន
មិនវែងពេក មិនខ្លីពេក។
-
ចំណូលបញ្ហា
·
លើកទស្សនៈរបស់ប្រធានយកមកបង្ហាញ។
-អាស្រ័យហេតុដូចនេះទើបមានមតិមួយបានពោលថា’..........”។
-ដូចនេះទើបមានសុភាសិតមួយបានលើកឡើងថា’..........”។
-
ចំណោទបញ្ហា
·
ចោទសួរទៅលើប្រធាន(បែបប្រធានពន្យល់)
-តើ..........មានខ្លឹមសារយ៉ាងណា?
-តើ..........មានខ្លឹមសារដូចម្ដេច?
-តើ..........មានអត្ថន័យដូចម្ដេច?
-តើ..........បង្កប់នូវតម្លៃអប់រំយ៉ាងណាខ្លះ?
-តើ..........បង្កប់អត្ថន័យដូចម្ដេច?
២. តួសេចក្ដី
-
ឃ្លាភ្ជាប់សេចក្ដី
-ដើម្បីបកស្រាយពន្យល់នូវមតិរបស់ប្រធានខាងលើឱ្យបានក្បោះក្បាយ
ជាបឋមយើងគប្បីយល់នូវពាក្យ’..........”ជាមុនសិន។
-ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើឱ្យបានអស់សេចក្ដី
ជាដំបូងយើងគប្បីស្គាល់ពាក្យគន្លឹះមួយចំនួនសិន។
-មុននឹងអត្ថាធិប្បាយពំនោលខាងលើឱ្យបានស៊ីជម្រៅ
យើងគប្បីយល់នូវឃ្លា’..........”ជាមុនសិន។
-ដើម្បីជាប្រទីបក្នុងការពន្យល់ន័យប្រធានឱ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ
ជាបឋមយើងគប្បីយល់នូវពាក្យ’..........”ជាមុនសិន។
-
ពន្យល់ពាក្យ
-ពាក្យពិបាក
ឬពាក្យគន្លឹះរបស់ប្រធាន(មិនប្រើថ្នាក់ពាក្យ)
-ឧ.ស្រលាញ់មានន័យថា គាប់ចិត្ត ពេញចិត្តឬជាប់ចិត្ត។
-
ពន្យល់ន័យប្រធាន
-ប្រធាននេះចង់និយាយថា.........។
-ប្រធាននេះចង់ឱ្យយើងបកស្រាយអំពី.........។
-
បកស្រាយប្រធាន
·
បើកគំនិតឱ្យទូលាយ
បកស្រាយប្រធានឱ្យបានគ្រប់ជ្រុងជ្រោយ និងអស់សេចក្ដី។
-យោងតាមន័យសេចក្ដីខាងលើយើងអាចនិយាយបានថា.........។
·
ផ្ដល់ឧទាហរណ៍ឱ្យស៊ីនឹងប្រធាន(ក្នុងអក្សរសិល្ប៍)
-យ៉ាងណាមិញក្នុងអក្សរសិល្ប៍ខ្មែរអ្នកនិពន្ធបានលើកយកខ្លឹមសារសំខាន់ៗមកឱ្យតួអង្គនីមួយៗអនុវត្តន៍។
-
សរុបសេចក្ដី
·
សរុបខ្លឹមសារដែលបានបកស្រាយខាងលើឱ្យសមល្មមដោយ
ច្បិចយកតែគំនិតសំខាន់ៗតាមលំដាប់លំដោយ ហើយវាយតម្លៃតាមមតិរបស់អ្នកតែង។
-រួមមកយើងអាចនិយាយបានថា..........។
៣. សេចក្ដីបញ្ចប់
-
វាយតម្លៃប្រធាន
·
គឺជាចម្លើយនឹងចំណោទបញ្ហា
ពោលគឺតម្លៃនៃការអប់រំសីលធម៌ឬវប្បធម៌។
-យោងតាមការបកស្រាយរួចមកហើយ
យើងអាចសន្និដ្ឋានបានថាមតិរបស់ប្រធានពិតជាត្រឹមត្រូវ........។
-
មតិផ្ទាល់ខ្លួន
·
បង្ហាញគំនិតរបស់អ្នលតែង
ផ្សារភ្ជាប់ក្នុងជីវភាពសង្គមជាក់ស្ដែង។
-ដូចនេះក្នុងនាមពគយើងជាសិស្សានុសិស្ស..........។
No comments